Specialist of Cambodian Epigraphy and History, Deputy Head of History Department, Royal University of Phnom Penh
Friday, July 8, 2011
Comment on History of Cambodian Communism Party by Seng Dina
អរគុណចំពោះអ្នកនិពន្ធអត្ថបទនេះ ដែលបានខិតខំសង្ខេបយ៉ាងខ្លីឲ្យស្រួលយល់។ ប៉ុន្តែខ្ញុំសង្ស័យចំពោះរឿងពីរ ទី១,ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា បើតាមចម្លើយសារភាពរបស់លោក កែវមាស ថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែលយួនបានសម្រេចឲ្យបង្កើតឡើងនៅឆ្នាំ១៩៥១ នៅពេលដែលលក្ខន្តិកៈបក្សមិនទាន់បកប្រែពីភាសាវៀតណាមរួចនៅឡើយ។ ហើយបក្សនេះបង្កើតលើមូលដ្ឋានរបស់បក្ស«គណៈជាតិមុត្តគាហា»ដែលមាន លោកសៀវហេងជាស្នូលដ៏សំខាន់ ព្រោះគាត់បានផ្តួចផ្តើមក្រុមតស៊ូកុំមុយនីសនេះតាំងពីឆ្នាំ១៩៤៥ជាមួយអាចារ្យប្រេសនៅខេត្តបាត់ដំបង មុនពេលសៀមប្រគល់ខេត្តនេះឲ្យខ្មែរវិញ។ ដោយពេលនោះ សៀមបានគាំទ្រឲ្យមានឥស្សរៈសេរីផង, កុំមុយនីសផង និងចលនាវៀតមិញផងនៅលើទឹកដីខ្មែរដែលសៀមកាន់កាប់អំឡុងពេលសង្គ្រាមលោកលើកទី២នោះ។ ចំណែកលោក លាវកែវមុនី និងម៉ីផូរ ដែលបានក្លាយជាមនុស្សសំខាន់របស់បក្សប្រជាជនបដិវត្តន៍ខ្មែរចាប់ពីឆ្នាំ១៩៥១មក ដោយសារបក្សគណៈកម្មាធិការខ្មែរសាងជាតិរបស់គាត់ត្រូវរលំរលាយដោយសារស្នាដៃលោកកៅតក់នៅចុងឆ្នាំ១៩៥០។ ព្រោះការខ្វែងគំនិតគ្នាចំពោះមនោគមវិជ្ជាតស៊ូ ក្រោយពេលដាបឈួនដែលជាមេទ័ពធំបានចុះចូលជាមួយសម្តេចសីហនុនៅឆ្នាំ១៩៤៩។ ទី២,រឿងថ្ងៃបង្កើតបក្សកុំមុយនីសកម្ពុជា ខ្ញុំធ្លាប់ឃើញឯកសារថា ធ្វើនៅឆ្នាំ១៩៦៣ តាមសមាជសម្ងាត់លើកទី២នៅស្ថានីយអយស្ម័យានភ្នំពេញ។ តើលោកសេងឌីណាមានឯកសារណាផ្សេងធ្វើជាមូលដ្ឋានឬ?
Labels:
Garuda01
Subscribe to:
Post Comments (Atom)
No comments:
Post a Comment