Showing posts with label Garuda01. Show all posts
Showing posts with label Garuda01. Show all posts

Friday, July 8, 2011

Comment on History of Cambodian Communism Party by Seng Dina

អរគុណ​ចំពោះ​អ្នក​និពន្ធ​អត្ថបទ​នេះ​ ​ដែល​បាន​ខិត​ខំ​សង្ខេប​យ៉ាង​ខ្លី​ឲ្យ​ស្រួល​យល់​។​ ​ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ចំពោះ​​រឿង​ពីរ​ ​ទី១,​ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ ​បើ​តាម​ចម្លើយ​សារភាព​របស់​លោក​ ​កែវ​មាស​ ​ថា​ «បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ»​ ​ដែល​យួន​បាន​សម្រេច​ឲ្យ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥១​ ​នៅ​ពេល​ដែល​លក្ខន្តិកៈ​បក្ស​មិន​ទាន់​បក​ប្រែ​ពី​ភាសា​វៀតណាម​រួច​នៅ​ឡើយ​។​ ហើយ​បក្ស​នេះ​បង្កើត​លើ​មូលដ្ឋាន​របស់​បក្ស​​«គណៈ​ជាតិ​មុត្តគាហា»​ដែល​មាន លោក​​សៀវហេង​ជា​ស្នូល​ដ៏​សំខាន់​ ​ព្រោះ​គាត់​បាន​ផ្តួច​ផ្តើម​​ក្រុម​​តស៊ូ​កុំមុយនីស​នេះ​តាំង​ពី​ឆ្នាំ​១៩៤៥​ជាមួយ​អាចារ្យ​ប្រេស​នៅ​ខេត្ត​បាត់​ដំបង​ ​មុន​ពេល​សៀម​ប្រគល់​​ខេត្ត​នេះ​ឲ្យ​ខ្មែរ​វិញ​។​ ​ដោយ​ពេល​នោះ​ ​សៀម​បាន​គាំទ្រ​ឲ្យ​មាន​ឥស្សរៈ​សេរី​ផង​,​ ​កុំមុយនីស​ផង​ ​និង​ចលនា​វៀតមិញ​ផង​នៅ​លើ​ទឹកដី​ខ្មែរ​ដែល​សៀម​កាន់​កាប់​អំឡុង​ពេល​សង្គ្រាម​លោក​លើក​​ទី២នោះ​។​ ​ចំណែក​លោក​ ​លាវ​កែវមុនី​ ​និង​ម៉ីផូរ​ ​ដែល​បាន​ក្លាយ​ជា​មនុស្ស​សំខាន់​របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ចាប់​ពី​ឆ្នាំ​១៩៥១​មក​ ​ដោយ​សារ​បក្ស​គណៈ​កម្មាធិការ​ខ្មែរ​សាងជាតិ​របស់​គាត់​ត្រូវ​រលំ​រលាយ​ដោយសារ​ស្នាដៃ​លោក​កៅតក់​នៅ​ចុង​ឆ្នាំ​១៩៥០​។​ ​ព្រោះ​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​មនោគមវិជ្ជា​តស៊ូ​ ​ក្រោយ​ពេល​ដាប​ឈួន​ដែល​ជា​មេទ័ព​ធំ​បាន​ចុះចូល​ជាមួយ​សម្តេច​សីហនុ​នៅ​ឆ្នាំ​១៩៤៩។ ​ទី២,​​រឿង​ថ្ងៃ​បង្កើត​បក្ស​កុំមុយនីស​កម្ពុជា​ ​ខ្ញុំ​ធ្លាប់​ឃើញ​ឯកសារ​ថា​ ​ធ្វើ​នៅ​ឆ្នាំ​១៩៦៣​ ​តាម​សមាជ​សម្ងាត់​លើក​ទី២​នៅ​ស្ថានីយ​អយស្ម័យាន​ភ្នំពេញ​។​ ​តើ​លោក​​សេង​ឌីណា​មាន​ឯកសារ​ណា​ផ្សេង​ធ្វើ​ជា​មូលដ្ឋាន​ឬ​?