Friday, July 8, 2011

RECENTLY DISCOVERED NEW INSCRIPTIONS FROM PRE-ANGKORIAN CAMBODIA IN STUNG TRENG PROVINCE


The stone inscriptions of Cambodia are unique ancient historical sources. Until now, stone inscriptions are still being discovered from former worshiping places, almost one every semester. This paper is uncovering the meaning of four newly discovered Pre-Angkorian inscriptions that were found in Stung Treng province within this last decade. The first stele, Ka 201, was found from underground at the ruin temple site in Thalaborivath hillock; the second doorjamb, Ka 193, from the broken temple of Prambuon Loveng. Both are situated on the right bank of the Mekong River and are about two kilometers' distance of each other. The third stele was unearthed from a ruined temple site near Badeum pagoda and the last one, a rock inscription, was encountered at a lower island at the confluence of the Sekong and the Mekong Rivers. It can be seen only during the peak of the dry season, when the flowing water becomes shallowest. This is the first written evidence in Cambodia that mentions the existence of a sacred place, called ‘Tirtha’ in the water at the said confluence. Accompanying this stone lettering, there are two rounded pedestals for supporting two different aspects of the God Çiva. Therefore, these objects provide strong evidence that the Mekong water was permanently magically purified as holy water for agricultural enrichment dedicated to people living downstream. All these inscriptions also provide evidence that Khmer people in 7th century preferred worshiping the supreme God Çiva to others.

សិលាចារឹកនៃប្រទេសកម្ពុជា​ ​គឺ​​ជាប្រភពឯកសារ​​ប្រវត្តិសាស្ត្របុរាណតែមួយគត់​​ ​រហូតដល់សព្វថ្ងៃគេនៅតែរកឃើញ​​សិលាចារឹកថ្មីៗទៀត​​​​ជារៀងរាល់ឆ្នាំពី​​​អតីតបូជនីយដ្ឋាន​​​​នានា។​ ​អត្ថបទនេះ​ ​នឹងបើកបង្ហាញអំពីអត្ថន័យនៃសិលាចារឹកថ្មីសម័យមុនអង្គរចំនួនផ្ទាំង​ ​ដែលគេរកឃើញនៅក្នុងខេត្តស្ទឹងត្រែង​ ​នៅអំឡុងទសវត្សរ៍ចុងក្រោយនេះបន្ទះស្តម្ភទី១Ka 201 (K. 1287)គេរកឃើញពីក្នុងដីនៅទីទួលបុរាណបាក់បែក​​ឈ្មោះថលាបរិវ៉ាត់​​,​ ​ផ្ទាំងទី២នៅលើមេទ្វារKa 193 (K. 1288)​ ​គេរកឃើញនៅលើទីតាំងប្រាសាទបាក់បែកឈ្មោះ​ ​ប្រាសាទ​​ប្រាំបួនល្វែង​​​ ​ហើយកន្លែងរកឃើញសិលាចារឹកទាំងពីរនេះ​ ​ស្ថិតនៅត្រើយ​​ខាងស្តាំនៃទន្លេមេគង្គដូចគ្នា​​ ​ដែលតាំង​​​នៅ​​ចម្ងាយប្រមាណគីឡូម៉ែត្រពីគ្នាផ្ទាំងស្តម្ភទី៣​ K. 1257 ​គេរកឃើញពីក្នុងដីត្រង់គំនរប្រាសាទឥដ្ឋបាក់បែក​​ជាប់របងវត្តបាដឺម​ ​ហើយសិលាចារឹកទី៤​ K. 1289 ​គេប្រទះឃើញនៅលើថ្មដុល​​មួយដុំធំក្នុងបាតទន្លេ​​ត្រង់ចំណុចប្រសព្វនៃទន្លេសេកុង​ ​និងទន្លេមេគង្គគេអាចមើលឃើញថ្មចារឹកនេះបាន​ ​​តែនៅចុងរដូវប្រាំងវេលាទឹកនៅរាក់បំផុត​ ​ភស្តុតាងសំណេរនេះ​ ​គឺជាលើកទី១ហើយនៅកម្ពុជាដែលមានបញ្ជាក់ពីអត្ថិភាព​​នៃបូជនីយដ្ឋាន​​តីថ៌ៈនៅត្រង់ទីប្រសព្វទន្លេ​​ទាំងពីរនេះ​ ​ជាមួយគ្នា​​នេះ​ ​យើងឃើញមានផែនទម្រទេវរូបពីរ​ ​ដែលពិតជាសម្រាប់តម្កល់​​រូប​​ព្រះឥសូរ​ ​ជាសិវលិង្គ​​​ពីរប្រភេទផ្សេងគ្នាហេតុដូច្នេះ​ ​វត្ថុតាងទាំងនេះ​ ​បានផ្តល់នូវសក្ខីកម្មយ៉ាងរឹងមាំ​​ថា​ ​ទឹកទន្លេមេគង្គ​​​ត្រូវដូនតាខ្មែរ​​ប្រសិទ្ធី​​មន្តអាគមសក្តិសិទ្ធិទុកជាអចិន្ត្រៃយ៍​​ ​ដើម្បីឧទ្ទិសបូជាឲ្យ​​ផលកសិកម្មកាន់តែសម្បូណ៌​​ ​សម្រាប់ជីវភាពនៅតាមដងទន្លេ​​ភាគខាងក្រោមចំណែកសិលាចារឹកដែលបានសិក្សាទាំងអស់នេះ​ ​បង្ហាញនូវភស្តុតាងការនិយមគោរពបូជាចំពោះព្រះឥសូរជាធំរបស់ខ្មែរនៅតំបន់នេះ

No comments:

Post a Comment